វៀតណាម៖ ជារឿងដ៏ចាប់អារម្មណ៍ខ្លាំងមួយសម្រាប់អ្នកនិយមលេងបណ្ដាញសង្គមនៅប្រទេសវៀតណាម បន្ទាប់ពីបានឃើញកូនប្រសារស្រីមហាសេដ្ឋីវៀតណាមនាង Dao Lan Phuong បានស្លៀកសិចស៊ីសម្ញែងស្នាមសាក់នៅត្រង់ចំណុចពិសេសបិទបាំងស្នាមវះកាត់សម្រាលកូន ។ ចំពោះសកម្មភាពនេះក៏មានមហាជនវៀតណាមជាច្រើនបានស្ញើចសរសើពីសម្រស់ដ៏ស្រស់ស្អាតត្បិតតែនាងមានកូនពីរនាក់រួចទៅហើយក្ដី ហើយចំនួនទៀតក៏បានរិះគន់ផងដែរ ។

នាង Dao Lan Phuong ត្រូវបានជនជាតិវៀតណាមមួយចំនួនធំស្គាល់ច្បាស់ថាជាអតីតតារាម៉ូដែល និងជាកូនប្រសារស្រីរបស់លោក Hoang Kieu ជាបុរសដ៏មានឥទ្ធពលមួយរូបកំពុងកាន់កាប់ទ្រព្យសម្បត្តិជិត ៤ពាន់លានដុល្លារនៅក្នុងដៃ ។

បច្ចុប្បន្ន Dao Lan Phuong រួមទាំងប្ដី និងកូនប្រុសស្រី ២នាក់របស់នាង កំពុងរស់នៅយ៉ាងមានសុភមង្គលក្រោមដំបូលវីឡាប្រណីតមួយកន្លែងលើទឹកដីសហរដ្ឋអាមេរិក ។ ត្បិតតែ Dao Lan Phuong មានកូន២នាក់ ដែលមានវ័យដឹងក្ដីហើយយ៉ាងណាក៏ដោយ ប៉ុន្តែនាងនៅតែជារាជិនីសម្រស់ក្រោមត្រសែភ្នែកមហាជន ។

ជាងនេះទៅទៀត ឥលូវនេះនាងកំពុងអង្រួនបណ្ដាញសង្គមឱ្យផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង តាមរយៈរូបថតសិចស៊ី បង្ហាញស្នាមសាក់ ដែលមើលទៅមិនចាញ់យុវវ័យប៉ុន្មានទេ ។ ប៉ុន្តែតាមរយៈសកម្មភាពនេះ ក៏ទទួលបានការរិះគន់ខ្លាំងដែរ ៕
ប្រភព៖ 2sao
