ថៃ៖ ខណៈនេះនៅលើបណ្ដាញសង្គម ក៏ដូចជាសង្គមសិល្បៈថៃកំពុងភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយតារាចម្រៀងអតីតសមាជិកក្រុម U4លោក Yanwarut Sutthawas បានទទួលមរណៈភាព នៅក្នុងបន្ទប់អាផាតមិនរបស់លោក ។

ប្រភពពីសមាជិកក្រុមសង្គ្រោះម្នាក់បានឱ្យដឹងថា ក្រោយពីទទួលបានសេចក្ដីរាយការណ៍ថា លោក Yanwarut Sutthawas សន្លប់ក្នុងបន្ទប់ ពួកគេក៏បានចេញរថយន្តសង្គ្រោះបន្ទាន់ភ្លាមតែម្ដង ដោយទទីតាំងកើតហេតុស្ថិតនៅអគា Town in Town ទីក្រុងបាងកក ។ ពេលមកដល់បុគ្គលិកសង្គ្រោះបានធ្វើការសង្គ្រោះបឋម CPR ប្រហែល ១៥នាទីជាង ប៉ុន្តែមិនអាចសង្គ្រោះបានឡើយ ។

ជាមួយគ្នានេះ ប៉ូលីសបាននិយាយថាលោក Yanwarut Sutthawas រស់នៅតែម្នាក់ឯងនៅក្នុងបន្ទប់មួយនៅជាន់ទី 4 ជាមួយនឹងសត្វឆ្កែពីរក្បាល។ បន្ទប់ត្រូវបានរកឃើញមានរោម និងលាមកឆ្កែ យ៉ាងច្រើនហាក់ដូចជាមិនបានសម្អាតមួយរយៈ។

ប្រភពពីសាច់ញាតិសពក៏បានបន្ថែមដែរថា អតីតតារាចម្រៀងរូបនេះមានជំងឺក្រពេញទីរ៉ូអ៊ីតរ៉ាំរ៉ៃ និងមានដុំសាច់ក្នុងថង់ទឹកប្រមាត់។ មូលហេតុនៃការស្លាប់មិនត្រូវបានកំណត់ទេ។ សពតារាចម្រៀង Sunny U4 នឹងត្រូវយកទៅកាន់មណ្ឌលកោសល្យវិច្ច័យដើម្បីធ្វើកោសល្យវិច័យស្វែងរកមូលហេតុ ៕
ប្រភព៖ 2sao