បន្ទាយមានជ័យ ៖ បុរសម្នាក់ត្រូវបានសន្ទះទ្រុងផ្នែកខាងក្រោយរថយន្តកៀបផ្ទប់ទៅនឹងរថយន្ត១គ្រឿងទៀតបណ្តាលឲ្យស្លាប់ ខណៈកំពុងទៅលើកសន្ទះនោះបិទហើយរថយន្តរអិលខាងក្រោមធ្លាក់ជង្ហុក ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៦និង១០នាទីព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ នៅភូមិក្លឹង ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយានជ័យ ។ នគរបាលស្រុកស្វាយចេក បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឆាយ ប៊ុនឆាត ភេទប្រុស អាយុ៤៣ឆ្នាំ មានលំនៅភូមិក្លឹង ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយានជ័យ មុខរបរបើកបររថយន្តដឹកទឹកក កកម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហមស ពាក់ស្លាកលេខ បាត់ដំបង 3A-2022 ។
នគរបាលស្រុកថ្មពួកបានបញ្ជាក់ថា នៅមុនពេលកើតហេតុជនរងគ្រោះ បានឈប់រថយន្តនៅ ចំណុចខាងកើតផ្ទះឈ្មោះ ម៉ក់ វ៉ាន់ ភេទប្រុស អាយុ៦៣ឆ្នាំ ភូមិក្លឹង ឃុំស្វាយចេក ស្រុកស្វាយចេក( ថៅកែទឹកកក) ដោយឈប់ចតនៅលើចិញ្ចើមផ្លូវខាងស្តាំដើម្បីលើកទឹកកកដាក់លើរថយន្តមួយគ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភព.០១០២ ។ ពេលនោះស្រាប់តែរថយន្តម៉ាកហ៊ីយ៉ាន់ដាយជនរងគ្រោះបានរអិលកង់ថយមកក្រោយធ្លាក់ជង្ហុក បណ្តាលឲ្យគាបឈ្មោះ ឆាត ប៊ុនឆាយ ជាមួយនឹងសន្ទះទ្រុងរថយន្តបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។
នគរបាលបានបញ្ជាក់ថា តាមការបំភ្លឺរបស់ឈ្មោះសំ ណារិន ភេទប្រុស អាយុ៣៣ឆ្នាំ លំនៅភូមិក្លឹងឃុំស្វាយចេក ស្រុកស្វាយចេក ជាកម្មករលើកទឹកកក បានឲ្យដឹងថា ក្រោយពីលើកទឹកកកដាក់រថយន្ត០១គ្រឿងទៀតនោះរួច ឈ្មោះ ឆាត ប៊ុនឆាយ បានដើរទៅបិទសន្ទះទ្រុងរថយន្តខាងក្រោយរបស់ឈ្មោះ ម៉ក់ ហៀង ។ ស្របពេលនោះរថយន្តរបស់គាត់(សង្ស័យមិនបានចាប់ហ្វ្រាំងដៃ)រអិលកង់ថយក្រោយ ហើយកង់មុខធ្លាក់ជង្ហុកបណ្តាលឲ្យកៀបឈ្មោះ ឆាត ប៊ុនឆាយ ជាប់នឹងដែករានសម្រាប់ដាក់រុញទឹកកកដាក់រថយន្តផ្ទប់ទៅនឹងសន្ទះក្រោយរថយន្តរបស់ឈ្មោះ ម៉ក់ ហៀង ស្លាប់ភ្លាមៗមួយរំពេច ។ សពត្រូវបានក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី បន្ទាប់ពីនគរបាលពិនិត្យរួច ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ