ហ្វេសប៊ុក៖ អ្នកនាងទ្រិញ ផល្លា អតីតភរិយាយលោក ជឿន ប៊ុនចក់ ហៅ អេតមីន ជីងចក់ មុននេះបន្តិចបានចេញសារសូមអភ័យទោស ទៅកាន់លោក ជំទាវ ហ៊ន ស៊ីនណាត ដោយសារនាងធ្លាប់បានខមិនឆ្លងឆ្លើយ ធ្វើឱ្យមានការយល់ច្រឡំពីសំណាក់មហាជនថា សកម្មភាពរបស់នាង ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់លោកជំទាវ ហើយលោកជំទាវផ្ទាល់ ក៏ដូចជាក្រុមគ្រួសារ ក៏មានអារម្មណ៍មិនសប្បាយចិត្តដែរ ។
នៅក្នុងសាររបស់ អ្នកនាងទ្រិញ ផល្លា បានសរសេរយ៉ាងដូច្នេះថា «លិខិតសុំអភ័យទោស សូមគោរពជូន
លោកជំទាវ ហ៊ុន ស៊ីណាត
ជាទីគោរពដ៍ខ្ពង់ខ្ពស់ !!
កន្លងមកនាងខ្ញុំបានខមិនឆ្លើយឆ្លងជាមួយលោកជំទាវដោយពុំមានចេតនាប៉ះពាល់ដល់កិត្តិយសរបស់លោកជំទាវជាចាស់ទុំឡើយ អធ្យាស្រ័យហេតុនេះ នាងខ្ញុំសូមខន្តីអភ័យទោសចំពោះការឆ្លើយតបជាមួយលោកជំទាវ ឬទង្វើមិនសមរម្យណាមួយដែលបានប្រព្រឹត្តិដោយចេតនា ឬអចេតនាក្តី ក៏គោរពសូមលោកជំទាវមេត្តាលើកលែងកំហុសដល់នាងខ្ញុំដោយសេចក្តីអនុគ្រោះ។
សូមលោកជំទាវមេត្តាទទួលនូវការគោរពដ៏ជ្រាលជ្រៅអំពីនាងខ្ញុំ» ។
គួរឱ្យដឹងថា កាលពីថ្ងៃទី ២៧ ខែមិថុនា កន្លងទៅនេះ លោកជំទាវ នឹម វណ្ណៈ កូនស្រីបង្កើតរបស់លោកជំទាវ ហ៊ុន ស៊ីណាត បានបង្ហោះសារខ្លីមួយបង្ហាញពីការអាក់អន់ចិត្តយ៉ាងខ្លាំងជាមួយអ្នកនាង ទ្រិញ ផល្លា ក្រោយពីនាងបានខមិនឆ្លងឆ្លើយជាមួយលោកជំទាវ ហ៊ុន ស៊ីណាត ខណៈដែលអ្នកនាង ទ្រិញ ផល្លា កំពុងមានរឿងរកាំរកូសក្នុងគ្រួសារ ហើយឡាយវីដេអូ ហែកហួរគ្នាលើបណ្ដាញសង្គម ។ កាលនោះលោកជំទាវ នឹម វណ្ណៈ បានទុកពេល ២៤ ម៉ោង សម្រាប់អ្នកនាង ទ្រិញ ផល្លា លុបខមិននោះចេញ ដែលលោកជំទាវ នឹម វណ្ណៈ បានចាត់ទុកថា ជាខមិន បែបញ៉ុះញុង់ ឌឺដង ដល់លោកជំទាវ ហ៊ុន ស៊ីណាត ៕