មិន​តិច​ទេ​នេះ​!! រុ​ស្ស៊ី​សម្លាប់​ទាហាន​អ៊ុយ​ក្រែ​ន ១០០​នាក់ ក្រោយ​ការ​វាយប្រហារ​លើ​រោងចក្រ​សេ​រ៉ា​មិច​មួយ

0

បរទេស៖ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​រុ​ស្ស៊ី លោក​ឧត្តមសេនីយឯក Igor Konashenkov បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា កងកម្លាំង​រុ​ស្ស៊ី​បាន​វាយប្រហារ​រោងចក្រ​សេ​រ៉ា​មិច​មួយ​នៅ​ទីក្រុង​ស្លូ​វ​យ៉ា​ន​ស្ក៍ ដោយ​បាន​សម្លាប់​ទាហាន​អ៊ុយ​ក្រែ​ន​ដល់​ទៅ ១០០​នាក់ និង​បាន​បំផ្លាញ​គ្រាប់រំសេវ​សម្រាប់​កាំភ្លើង​ធំ​អា​មេ​រិ​ក​។

លោក​បាន​និយាយ​ថា «​ការ​វាយប្រហារ​ដោយ​អាវុធ​ដែល​មាន​ភាព​ជាក់លាក់​ខ្ពស់​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​មូលដ្ឋាន​បណ្តោះអាសន្ន​នៃ​កងកាំភ្លើងធំ​អ៊ុយ​ក្រែ​ន និង​ឃ្លាំង​រំសេវ​ដែល​មា​នទី​តាំងនៅ​រោងចក្រ​សេ​រ៉ា​មិច​មួយ​ក្នុង​ទីក្រុង​ស្លូ​វ​យ៉ា​ន​ស្ក៍​។ នៅ​ក្នុង​ការ​វាយប្រហារ​នេះ​បាន​សម្លាប់​ទាហាន​រហូត​ដល់ ១០០​នាក់ និង​បាន​បំផ្លាញ​ជាង ១ ០០០​ជុំ​នៃ​គ្រាប់រំសេវ​កាំភ្លើង M777 ដែល​ផលិត​ដោយ​សហរដ្ឋអាមេរិក​»​។

អ្នកនាំពាក្យ​រូប​នេះ​បាន​និយាយ​ថា​ផង​ដែរ​ថា គ្រាប់​រ៉ុក្កែត​ប្រហែល ១០០​គ្រាប់​សម្រាប់ Grad MLRS ក៏​ត្រូវ​បាន​បំផ្លាញ​ដែរ​៕

ប្រភព៖ ក្រសួងព័ត៌មាន