កាប់​ប្អូនថ្លៃ​ស្លាប់ ហើយ​ព្យាយាម​ហែល​ទឹក​ឆ្លងទន្លេ​! នៅ​តែ​គេច​មិន​ផុត​ពី​សមត្ថកិច្ច

0

ក្រចេះ​៖ ហេតុការណ៍​កាប់​ប្អូនថ្លៃ​មួយ​បាន​កើតឡើង​នៅ​ម៉ោង​៨:២០ ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២២ នៅ​ចំណុច​ភូមិ​កោះ​ដំបង ឃុំ​បឹង​ចារ ស្រុក​សំបូរ ខេត្តក្រចេះ​។

បើ​យោង​តាម​ការ​បញ្ជាក់​របស់​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ជន​រង​គ្រោះ​មានឈ្មោះ ទី ស្រី​ម៉ៅ អាយុ​២៧​ឆ្នាំ ហើយ​ជន​ដៃដល់​ឈ្មោះ ថា លី​ន​ណា​ន អាយុ​៣៤​ឆ្នាំ ។

គួរ​បញ្ជាក់​ថា​នៅ​ម៉ោង​កើតហេតុ​ខាងលើ​ខណៈ​ជន​រង​គ្រោះ​កំពុង​អង្គុយ​និយាយ​លេង​ជាមួយនឹង​បងស្រី​ឈ្មោះ ថា លី​នេ​ត ស្រាប់តែ​ជនសង្ស័យ​បាន​កាន់​ពូថៅ ដើរមក​ពី​មាត់ទន្លេ និង​ធ្វើ​សកម្មភាព​កាប់​ទៅ​ជន​រង​គ្រោះ​ចំ​កញ្ចឹងករ បណ្តាល​អោយ​របួសធ្ងន់ និង​ស្លាប់​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។ ខណៈ​ជនសង្ស័យ​បាន​ព្យាយាម​ហែល​ទឹក​ឆ្លងទន្លេ ដើម្បី​គេចខ្លួន ប៉ុន្តែ​គេច​មិន​ផុត​ពី​សមត្ថកិច្ច​៕