ពេជ្រ សោភា បង្ហាញ​អារម្មណ៍​សប្បាយចិត្ត ក្រោយ​អាច​កែប្រែ​មនុស្ស​ម្នាក់​នេះ​បាន

0

ភ្នំពេញ​៖ នេះ​បើ​យោង​តាម​ការ​បង្ហោះ​ពី​សំណាក់​អ្នក​នាង ពេជ្រ សោភា នៅ​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា “​អរគុណ​ពេលវេលា​កន្លែង​ដែល​បាន​ជួយ​ខ្ញុំ​ក្នុង​ការ​កែប្រែ​មនុស្ស​ម្នាក់ ខ្ញុំ​សប្បាយ​ណាស់​អ្វី​ដែល​ខ្ញុំ​បានឃើញ​គឺ​គេ​បាន​រក​ខ្លួនឯង​ឃើញ​ហើយ ថា​គេ​អាច​ធ្វើ​អ្វី​បាន​ហើយ​ចំ​នឹង​អ្វី​ដែល​គេ​ចូល​ចិត្ត ពេល​នេះ​គាត់​រឹង​មាំ​ហើយ គាត់​ជឿជាក់​ហើយ គាត់​និយាយ​ចេញ​ហើយ ឃើញ​គេ​បែប​នេះ​ខ្ញុំ​អស់ចិត្ត​ហើយ ខ្ញុំ​អរគុណ​ដែល​ព្រម​ជួយ​ខ្ញុំ​ក្នុង​រឿង​នេះ ព្រះ​នឹង​ប្រទាន​ពរ​ដល់​អ្នក ✝️ ក្នុង​ព្រះ​នាម​ព្រះ​យេស៊ូ​គ្រិ​ស្ទ​”៕