បរទេស៖ ដោយសារបញ្ហាហិរញ្ញវត្ថុ វាអាចជាបញ្ហាសម្រាប់ក្លឹបនៅអេស្ប៉ាញមួយនេះ ក្នុងការពិភាក្សាជាមួយនឹងក្លឹប Shanghai SIPG។
នេះបើយោងតាមការចេញផ្សាយរបស់ TNT Sports Brasil នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ បានអោយដឹងថាក្លឹប Barcelona កំពុងធ្វើការបញ្ចុះបញ្ចូលក្នុងការទិញយកអតីតតារាឆ្នើមរបស់ក្លឹប Chelsea គឺ Oscar ពីក្លឹប Shangai SIPG។
ទោះបីជាយ៉ាងណាក៏ដោយ ពួកគេនៅមិនទាន់ច្បាស់លាស់ថាអាចនាំយកកីឡាករសញ្ជាតិប្រេស៊ីសមកបាននោះទេ បន្ទាប់ពីពួកគេត្រូវការរៀបចំឡើងវិញនូវកិច្ចសន្យាដើម្បីចុះឈ្មោះកីឡាករចំណូលថ្មី Ferran Torres៕