នាង ប្រាក់​សុគន្ធ អតីត​បេក្ខជន Cambodia Idol បាន​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ហើយ

0

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២១​នេះ តាម​រយៈ​ការ​បង្ហោះ​សារ​នៅ​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ករប​ស់លោក ប៉ែន ចំរុង បានអោយ​ដឹង​ថា អតីត​បេក្ខជន Cambodia Idol លោក នាង ប្រាក់​សុគន្ធ បាន​ទទួលមរណៈភាព​ហើយ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​។

ក្នុង​នោះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ប៉ែន ចំរុង ថា ស្លុតចិត្ត​ណាស់​ប្អូន​អើយ ប្អូនប្រុស Neang Praksokun Neang Kunthea ជា​មនុស្ស​ស្លូត​មិន​ដែល​ចេះ​មាន​បញ្ហា​នឹង​អ្នក​ណា​ទេ ចេះ​គោរព​គេឯង រួសរាយ​ណាស់​ទេ​ហើយគ្នា​ឡើង​មក​ពី​ប៉ៃលិន​ពីរ​នាក់​បងប្អូន​ប្រឹងប្រែង​ខ្លាំង​ណាស់​ទំ​រាំ​បាន​ប៉ុណ្ណឹង​តែ​បែរជា មក​ជួប​រឿង​អកុសល​បែប​នេះ មិនដឹង​ពុក​ម៉ែ​គាត់​នៅ​ខេត្ត​រន្ធត់​ក្តុកក្តួល​យ៉ាងណា​ទេ​សូម​កុសលផល​បុណ្យ​ដែល​ខ្ញុំ​បាន​សាងសូម​ឧទ្ទិស​ដល់​វិញ្ញាណ​ក្ខ​ន្ត​ប្អូនប្រុស​ទៅ​កាន់​សុគតិភព​ផង​ចុះ​៕