អ្នកវិភាគបាល់ទាត់លោក Paul Merson ជឿជាក់ថា Liverpool គួរតែចុះហត្ថលេខាលើ Raul Jimenez ជាខ្សែប្រយុទ្ធរយៈពេលវែងរបស់ពួកគេនៅក្នុងទីផ្សារដោះដូរកីឡាកររដូវរងារ។
ក្រុមហង្សក្រហមបច្ចុប្បន្នមាន Roberto Firmino, Diogo Jota, Mohamed Salah និង Sadio Mane ដែលជាកីឡាករឆ្នើមក្នុងតំបន់ប្រយុទ្ធជួរមុខ។
ថ្មីៗនេះលោក Paul Merson បានចែករំលែកគំនិតរបស់គាត់ជាមួយ Daily Star ទាក់ទងនឹងស្ថានភាពរបស់ហង្សក្រហម គាត់បាននិយាយថា៖ «Liverpool ត្រូវការចុះហត្ថលេខាលើខ្សែប្រយុទ្ធកណ្តាលដូចជា Raul Jimenez ក្នុងខែមករា ហើយមិនត្រឹមតែប្រើប្រាស់សម្រាប់ពេល African Nations Cup (Sadio Mane និង Mo Salah ចូលរួមជួយក្រុមជម្រើសជាតិ) ប៉ុណ្ណោះទេ ប៉ុន្តែខ្ញុំគិតថាពួកគេត្រូវការកីឡាករម្នាក់សម្រាប់ពេល អនាគតផងដែរ»៕