ភ្នំពេញ៖ ក្រុមជនសង្ស័យចំនួន ៣នាក់ ដែលលួចស្លាកលេខរថយន្តជាច្រេីនគ្រឿង នៅយប់ថ្ងៃទី២៣ នៅខណ្ឌពោធិ៍សែនជ័យ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវ ឃាត់ខ្លួន ករណីលួចស្លាកលេខរថយន្ត។
នៅព្រឹកថ្ងៃទី២៤ ខែ ធ្នូ ឆ្នាំ ២០២១ លោកវរសេនីយ៍ឯក ម៉ន វុធី អធិការនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញ ចុះឆែកមើលកាំមេរ៉ាដេីម្បីស្វែងរកជនល្មើសលួចស្លាកលេខរថយន្ត៕


