បុគ្គល​ដែល​ជេរ​ប្រមាទ​យ៉ាង​ធ្ងន់​ៗ​ទៅ​លើ​ឪពុក​ម្តាយ តារាចម្រៀង ណុ​ប បា​យ៉ា​រិ​ទ្ធ នោះ​!! ពេល​ត្រូវ​បាន​រង​បណ្តឹង​ហើយ

0

ភ្នំពេញ​៖ បងប្អូន​ដែល​និយម​លេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ប្រាកដជា​បាន​ស្គាល់​នៅ​គ​ណី​ហ្វេ​ស​ប៊ុ​ក ដែល​មានឈ្មោះ Hea to Seng ដែល​បាន​ជេរ​ប្រមាទ​យ៉ាង​ធ្ងន់​ៗ បង្កាច់​ប​ង្កូ​ច គំរាម​គំ​ហែង និង​បំភ្លៃ​ការ​ពិត ទៅ​លើ​ឪពុក​ម្តាយ តារាចម្រៀង ណុ​ប បា​យ៉ា​រិ​ទ្ធ និង​មនុស្ស​ជា​ច្រើន​ទៀត​ក្នុង​បណ្តាញ​សង្គម​។

ក្នុង​នោះ​ដែរ​ក្រុម​គ្រួសារ​លោក ណុ​ប បា​យ៉ា​រិ​ទ្ធ មិន​បាន​ធ្វើការ​តបតរ​ណាមួយ​ចំពោះ​បុគ្គល​ខាងលើ​នេះ​ទេ​។ ស្រាប់តែ​ពេល​នេះ​បុ​គ្គ​លិ​ឈ្មោះ Hea to seng ដែល​មានឈ្មោះ​ពិត សេង រ៉ា​ក់​ដា​ហៅ​ខួច ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាតខ្លួន នឹង​ដោះស្រាយ​តាម​និ​ត្តិ​វិធី​ច្បាប់ ក្រោយ​មាន​ពាក្យបណ្តឹង​ពី​គ្រួសារ​លោក ណុ​ប បា​យ៉ា​រិ​ទ្ធ​៕