ដោយសារ​តែ​ការ​ធ្វើតេស្ត​ម៉ាស៊ីន RT-PCR មិនឃើញ​! ទើប​ថា​មាន​ករណី​កូ​វី​ដ​១៩ “​អូ​មី​ក្រុង​” ដំបូង​ក្នុង​សហគមន៍

0

ថៃ​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​វ៉េបសាយ The Thaiger ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២១​នេះ បានអោយ​ដឹង​ថា ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ពី​ការ​រក​ករណី​ឆ្លង​កូ​វី​ដ​១៩ “​អូ​មី​ក្រុង​” ក្នុង​សហគមន៍​លើក​ដំបូង​របស់​ថៃ​។

គួរ​បញ្ជាក់​ថា​ស្ត្រី​ដែល​បាន​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩ “​អូ​មី​ក្រុង​” គឺ​បាន​ឆ្លង​ពី​ប្តី​របស់​ខ្លួន​ដែល​បាន​មក​ពី​ក្រៅប្រទេស​។ បុរស​ជា​ប្តី​ខាងលើ​បាន​មក​ដល់​ប្រទេស​ថៃ​នៅ​ថ្ងៃ​ទី​២៦ វិច្ឆិកា និង​បាន​ធ្វើតេស្ត​ឃើញ​អវិជ្ជមាន​តាម​រយៈ RT-PCR តេស្ត​នៅ​ថ្ងៃ​មក​ដល់​។ ហើយ​នៅ​ថ្ងៃ​ទី​៣ ធ្នូ បុរស​ខាងលើ​ក៏​បាន​ធ្វើ​ដំណើរ​ចេញពី​សណ្ឋាន​គារ​ទៅ​កាន់​ផ្ទះ​នៅ Pathum Thani ភាគ​ខាងជើង​បាងកក​។ នៅ​តាម​ផ្លូវ​គាត់​បាន​ឈប់​ចូល​ក្នុង​ម៉ាត​មួយ​កន្លែង​។ គាត់​ក៏​មាន​អាកា​រៈ​ក្តៅខ្លួន​ផង​ដែរ ប៉ុន្តែ​គាត់​បាន​ធ្វើតេស្ត​រហ័ស​ឃើញ​ថា​អវិជ្ជមាន​។ គ្រានោះ​ស្ត្រី​ជា​ប្រពន្ធ​បាន​មើលថែ​គាត់​កំឡុង​ពេល​ឈឺ​។ រហូត​មក​ដល់​ថ្ងៃ​ទី​៧ ខែធ្នូ ទើប​បុរស​ខាងលើ​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩ “​អូ​មី​ក្រុង​” ខណៈនោះ​ស្ត្រី​ជា​ប្រពន្ធ​ក៏​ត្រូវ​បាន​ដាក់​អោយធ្វើ​ច​ត្តា​ឡី​ស័ក​។ នៅ​៣​ថ្ងៃក្រោយ លទ្ធផល​តេស្ត​ប្រពន្ធ​បាន​ចេញ​មក​ដោយ​ឃើញ​ថា​វិជ្ជមាន កូ​វី​ដ​១៩ “​អូ​មី​ក្រុង​”៕

First local Omicron case, officials consider cancelling quarantine exemption Test & Go | News by Thaiger