តា ប៊ុ​យ បើករថយន្ត​បុក​គេ ហើយ​ព្យាយាម​បើក​រត់​ទាំង​ខ្លួន​ស្រវឹង​ជោកជាំ

0

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​ប្រមាណ ១:១០​នាទី រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២១ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅ​ចំណុច​មុខ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រះ​ចក តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​រាជធានី​ភ្នំពេញ ។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា រថយន្ត​បង្កហេតុ​ម៉ាក​Range Rover ពាក​ស្លាក​លេខ ភ្នំពេញ 2BK-8809 បើកបរ​ដោយ​លោក តា ប៊ុ​យ អតីត​ពិធីករ​ដ៏​ល្បីឈ្មោះ​មួយ​រូប ក្នុង​ស្ថានភាព​ស្រវឹង បាន​ទៅ​បុក​នឹង​រថយន្ត Prius ពាក​ស្លាក​លេខ ភ្នំពេញ 2AH-7048 ដែល​កំពុង​ឈប់​ចាំ​ភ្លើងស្តុប បណ្តាល​អោយ​រង​ការ​ខូចខាត​យ៉ាងដំណំ​។ ក្រោយ​កើតហេតុ​រថយន្ត​បង្ក​ព្យាយាម​បើក​រត់ ប៉ុន្តែ​ត្រូវ​រថយន្ត​រង​គ្រោះ​តាម​ឃាត​បាន ហើយ​ក៏​ព្រម​ធ្វើការ​សង​សំណង​ថ្លៃ​ជួសជុល​ដើម្បី​បញ្ចប់រឿង​៕