លោក Ralf Rangnick បានបង្ហាញថា គាត់បានជួបការពិភាក្សាជាមួយលោក Michael Carrick ដើម្បីបញ្ចុះបញ្ចូលឱ្យបន្តនៅ Manchester United ប៉ុន្តែត្រូវបរាជ័យ ដោយគាត់បានសម្រេចចិត្តដើម្បីចាកចេញដោយសារតែគាត់ «ត្រូវរការសម្រាក» ពីអាជីពបាល់ទាត់។
គ្រូបង្វឹកជនជាតិអាល្លឺម៉ង់វ័យ ៦៣ ឆ្នាំរូបនេះ បានធ្វើសន្និសីទសារព័ត៌មានបើកឆាករបស់គាត់ ក្នុងនាមជាអ្នកចាត់ការបណ្តោះអាសន្នថ្មីរបស់ Man Utd នៅព្រឹកនេះ ហើយបានពិភាក្សាអំពីប្រធានបទជាច្រើន រួមទាំងទម្រង់លេងរបស់គាត់ តួនាទីរបស់ Cristiano Ronaldo ក្នុងការរៀបចំរបស់គាត់ និងទីផ្សារដោះដូរកីឡាករនៅខែមករាខាងមុខនេះ។
គួរបញ្ជាក់ថាលោក Carrick ដែលធ្វើការយ៉ាងជិតស្និទ្ធជាមួយ Ole Gunnar Solskjaer និងធ្លាប់កាន់តំណែងជាគ្រូបង្វឹកចាំផ្ទះ បានប្រកាសពីការចាកចេញរបស់គាត់បន្ទាប់ពី Man Utd ឈ្នះ ៣-២ លើ Arsenal ។
លោក Ralf Rangnick បាននិយាយថា៖ «ខ្ញុំបានជួបជាមួយ Michael និងជាមួយ Kieran McKenna កាលពីពីរថ្ងៃមុន។ ខ្ញុំបានសន្ទនាជាលក្ខណៈឯកឯកជនយ៉ាងយូរ ជាមួយគាត់ជាងមួយម៉ោង»។
«ខ្ញុំបានព្យាយាមបញ្ចុះបញ្ចូលគាត់ ឱ្យបន្តនៅ Old Trafford ប៉ុន្តែគាត់ច្បាស់ជាបានធ្វើការសម្រេចចិត្តហើយ កាលពីសប្តាហ៍មុនថា គាត់ត្រូវការសម្រាក និងសម្រាកបន្ទាប់ពីចំណាយពេល ៣០ ឆ្នាំនៅក្នុងបាល់ទាត់អាជីព។
«នៅទីបញ្ចប់ ខ្ញុំត្រូវតែទទួលយកវា ខ្ញុំគោរពការសម្រេចចិត្តរបស់គាត់ ហើយខ្ញុំក៏អាចយល់ពីការសម្រេចចិត្តរបស់គាត់ផងដែរ»៕