ហ្វេសប៊ុក៖ នេះបើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Lim Sokuntheary ដែប្រិយមិត្តស្គាល់ថាជាភរិយារបស់លោក កែវ វាសនា បានបង្ហោះនៅសារមួយក្នុងបណ្តាញសង្គមហ្វេសប៊ុក។ ក្នុងនោះបានសរសេរផងដែរថា៖
“ប្អូនប្រុសជាបុគ្គលិកខាងសេវាដឹកជញ្ជូន J&T សាខាច្បាអំពៅដែលតែងតែមកដឹកឥវ៉ាន់នៅក្រុមហ៊ុនខ្ញុំរាល់ថ្ងៃ ម្សិលមិញគាត់បានគិតលុយអស់45000រៀល ប៉ុន្តែការបាញ់លុយរបស់ខ្ញុំចុចខុសទៅចូលកុងដុល្លាហើយដៃក៍ចុចលឿនពេកក៍ទៅជាបាញ់លុយចំនួន45000$វិញ ហើយខ្ញុំក៍ឆាតទៅគាត់ភ្លាមថាអូនបងច្រឡំដាក់ជាលុយដុល្លាទៅហើយជួយបាញ់អោយបងវិញផង ប្រហែល2នាទីក្រោយមកគាត់ក៍បានបាញ់វិញ ហើយខ្ញុំក៍បាញ់ជាលុយខ្មែរទៅគាត់វិញ ចង់និយាយថាប្អូនក្មេងតែប្អូនមានទំនួលខុសត្រូវស្មោះត្រង់ ការងារល្អច្បាស់លាស់ ចឹងបងប្អូនខាងបឹងស្នោច្បាអំពៅត្រូវការផ្ញើឥវ៉ាន់24ខេត្តក្រុងអាចទាក់ទងប្អូនប្រុសបានគាត់មកយកដល់ទីកន្លែងមិនថាតិចឬច្រើន🥰 បងមានតែពាក្យនិយាយថាកការស្មោះត្រង់ មិនលោភលន់ មិនគេងប្រវាញ់ញើសឈាមគេគឺជូនពរអោយប្អូនអនាគត់កាន់តែល្អប្រសើរជោកជ័យ បងជូនសាគុណប្អូនតិចតួចសម្រាប់ទឹកចិត្ត☺️”៕



