Man Utd កំពុង​បញ្ចុះបញ្ចូល​គ្រូបង្វឹក​ម្នាក់​នេះ មក​ដឹកនាំ​ក្លឹ​ប​ជំនួស Ole

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន The Sunday Times នៅ​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ បានអោយ​ដឹង​ថា ក្លឹ​ប Manchester United កំពុងធ្វើការ​បញ្ចុះបញ្ចូល លោក Zinedine Zidane អោយមក​ដឹកនាំ​ជំនួស តំណែង​លោក Ole Gunnar Solskjaer នៅ​ក្នុង​ក្រប​ខណ្ឌ​អង់គ្លេស បន្ទាប់​ពី​ក្លឹ​ប​បាន​ធ្លាក់​ចុះ​នៅ​ទម្រង់​លេង​យ៉ាង​ខ្លាំង​ក្រោម​ការ​ដឹកនាំ​របស់​គ្រូ​សញ្ជាតិ​ន័​រ​វ៉េ​នេះ​។

ក្នុង​នោះ​ដែល បិសាច​ក្រហម​អាច​ប្រើប្រាស់ កីឡាករ ២​រូប គឺ Ronaldo និង Varane ដើម្បី​ជួយ​បញ្ចុះបញ្ចូល​គ្រូបង្វឹក​សញ្ជាតិ​បារាំង​រូប​នេះ​ផង​ដែរ​។

គួរ​បញ្ជាក់​ថា Zidane គឺ​នៅ​ទំនេរ​នៅឡើយ​ទេ បន្ទាប់​ពី​រូប​គាត់​បាន​សម្រេចចិត្ត​លាឈប់​ពី​ការ​ដឹកនាំ​ក្រុម​យក្ស Real Madrid៕