ភ្នំពេញ៖ នៅយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ តាមរយៈផេកហ្វេសប៊ុករបស់ពិធីការនី និងតារាសម្តែងដល់ល្បីល្បាញម្នាក់ គឺអ្នកនាង សុខ សុម៉ាវត្តី បានបង្ហាញអំពីខួបស្នេហា ៥ឆ្នាំ ជាមួយកីឡាករបាល់ទាត់ លី វ៉ាហេត។
ក្នុងនោះអ្នកនាងបានសរសេរថា “នៅថ្ងៃដំបូងដែលខ្ញុំជួបអ្នកខ្ញុំបានប្រាប់ខ្លួនឯងថាខ្ញុំសំណាងបាត់ទៅហើយដែលបានស្គាល់មិត្តល្អដូចជាអ្នក🥰🥰 ព្រោះមនុស្សគ្រប់គ្នារួមទាំងខ្ញុំតែងតែសើចញញឹម 😘 និងពេញចិត្តនូវអត្តចរិត ការធ្វើល្អ គិតល្អរបស់អ្នក 😇 រហូតមកដល់ថ្ងៃមួយដែលខ្ញុំសំរេចចិត្តច្បាស់លាស់ហើយថា ខ្ញុំនិងកាន់ដៃអ្នកឆ្លងផ្លូវពិបាក និង ឧបសគ្គរួមគ្នា ហើយក៏លួចផ្សងថាទោះមានរឿងអីក៏ដោយសុំអោយតែគាត់ « ច្បាស់លាស់ » ព្រោះខ្ញុំខ្លួនឯងចាស់ហើយលែងមានពេលគិតនិងចំណាយពេលមើលចិត្តអ្នកណាច្រើនទៀតហើយ 😪😪តែជាសំណាងអាក្រក់អីមើលគាត់លេងៗសោះ 5 ឆ្នាំទៅហើយបងប្អូន 😩😒😒😒 5 ឆ្នាំដែលបងផ្តល់អោយ វាលើសពីមនុស្សដែលអូនចង់បានហើយ ( ហួស Target ហើយហ៊ា 😩😂 ) បើ 5ឆ្នាំកន្លងមកការធ្វើល្អវាជាកុហក ការលួងលោម ហ៊ាហា៎អូនសុំអាម៉ូតដូច 5ឆ្នាំកន្លងមកនេះ តែ 60ឆ្នាំទៀតបានហើយណា 😁😁😁 Happy anniversary 5 year ប្អូនប្រុសកំពូលស្នេហ៍❤️😘😝”៕