ផ្ទេរ​សាំង​ខុស​បច្ចេកទេស ធ្វើ​អោយ​ឆាប់ឆេះ​រថយន្ត​ដឹក​សាំង

0

បាត់ដំបង​៖ ថ្ងៃ​ពុធ ១៤ កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រី​ស័ក ពស ២៥៦៥ ត្រូវ​នឹង​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២១ នៅ​វេលា​ម៉ោង ១៦:០០ នាទី​រសៀល ស្ថិត​នៅ​ចំណុច​ក្រុម​ទី​១៥ ភូមិ​ឈើទាល ឃុំ​ឈើទាល ស្រុក​បាណ​ន់ ខេត្តបាត់ដំបង មាន​ករណី​អគ្គិភ័យ​បាន​កើតឡើង​បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​ចំនួន​០១​ខ្នង​ទំហំ ១២x៨ មែ​ត្រ កម្ពស់​បី​ជាន់ របស់​ម្ចាស់​ឈ្មោះ ម៉ា​ន់ ចៃ ភេទ ប្រុស អាយុ ៤៩ ឆ្នាំ ។

ក្នុង​ហេតុ​ការ​ណ៏​នេះ​ធ្វើ​អោយ​រង​របួស​មនុស្ស​ចំនួន ០១ នាក់ ជា​អ្នកបើកបរ​រថយន្ត​ដឹក​សាំង ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង ។ ក្នុង​នោះ​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញ​អន្តរាគមន៍ ចំនួន ០៥ គ្រឿង (​រថយន្ត​អធិការ​នគរបាល​ស្រុក​បាណ​ន់​ចំនួន ០១ គ្រឿង​, ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ចំនួន ០៣ គ្រឿង​, អធិការ​នគរបាល​ស្រុក​សង្កែ​ចំនួន ០១ គ្រឿង​) និង បាន​ប្រើប្រាស់​ទឹក​អស់​ចំនួន ១១ រថយន្ត ។ កិច្ច​ប្រតិបត្តិការ​នេះ​បញ្ចប់​ត្រឹម​វេលា​ម៉ោង ២០:០០ នាទី​យប់ ។

ចំពោះ​មូលហេតុ​បណ្តាល​អោយ​មាន​អគ្គី​ភ័យ​នេះ​ដោយសារ​តែ​អ្នក​បូម​សាំង​ផ្ទេរ​ពី​រថយន្ត ទៅ​សុ​ី​តែ​ន​មិន​បាន​ប្រុង​ប្រយ័ត្ន ទើប​បណ្តាល​អោយ​ឆេះ​រថយន្ត​រាល​ឆ្លង​ដល់​ផ្ទះ​តែ​ម្តង​៕

ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ