ស្រី​ខ្ញុង សម្រេចចិត្ត​បាញ់​លុយ​ត្រលប់​ជូន​ទៅ​បងប្អូន​វិញ​ទាំងអស់

0

ភ្នំពេញ​៖ ក្រោយ​ការ​ឡាយ​បកស្រាយ​របស់​ស្រី​ខ្ញុង​ការ​ពី​ព្រឹក​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២១ អំពី​ការ​ដែល​នាង​ប្រកាស​សុំ​លុយ​ម្នាក់ ១​ដុល្លារ ពី​ទស្សនិកជន​។ ហើយ​នៅ​ពេល​នេះ ស្រី​ខ្ញុង បាន​សម្រេចចិត្ត​ធ្វើ​រឿង ៤​ចំនុច​នេះ​៖

១.​នាង​ខ្ញុំ​សូម​បាញ់​លុយ​ដែល​បងប្អូន​បាញ់​ចូល​យក​ឱ្យ​នាង​ខ្ញុំ ត្រឡប់​ទៅ​បងប្អូន​វិញ​ទាំងអស់ សូម​បងប្អូន​ផ្ញើ វិក្កយបត្រ​ដែល​បាន​បាញ់​ឱ្យ​ខ្ញុំ​ចូល​ក្នុង​ផេ​ក​នេះ ខ្ញុំ​នឹង​មើល​ចំនួន​បញ្ជូន​បងប្អូន​វិញ

២.​នាង​ខ្ញុំ​សុំ​ពេល​ពី​ម្ចាស់ផ្ទះ​ក្នុង​ការ​ពន្យារ​ការ​បង់​រំ​លោះ​ប្រចាំខែ​មួយ​រយៈ​សិន ឬ​បើ​បងប្អូន​ណា​ចង់​ទិញ​នាង​ខ្ញុំ​និង​លក់​ផ្ទះ​ដែល​បាន​បង់​រំលស់​មួយ​រយៈ​កន្លង​មកនេះ​។

៣.​នាង​ខ្ញុំ​សូម​ប្រកាស​លក់​ឡាន​របស់​ប្ដី ដើម្បី​យក​លុយ​មក​ធ្វើ​ដើមទុន​ចុង​ក្រោយ

៤.​ខ្ញុំ​សូម​អង្វរ​ម្ចាស់បំណុល​ទាំងអស់​ទុក​ពេល​ឲ្យ​នាង​ខ្ញុំ​រក​លុយ​សង​ផង ខ្ញុំ​នឹង​ប្រឹងរក​លុយ​សង​បងប្អូន​ទាំងអស់​គ្នា​។

នាង​ខ្ញុំ​សូម​អរគុណ​បងប្អូន​ទាំងអស់​គ្នា​ដែល​បាន​ស្រឡាញ់​អាណិត​នឹង​យល់​អំពី​នាង​ខ្ញុំ​នឹង​ប្ដី​៕