លោកគ្រូ​ជោគជ័យ​ចេញ​មុខ​បកស្រាយ និង​សុំ​ទោស​ចំពោះ​ការ​ផុស​សុំ​លុយ ១​ដុល្លារ

0

ភ្នំពេញ​៖ ក្រោយ​ស្រី​ខ្ញុង បាន​ចេញ​មក​ធ្វើការ​បកស្រាយ​ចំពោះ​ការ​សុំ​លុយ​ពី​ទស្សនិកជន​ម្នាក់ មួយ​ដុល្លារ​ដើម្បី​ធ្វើការ​ដោះស្រាយ​បញ្ហា ដែល​នេះ​ការ​រៀបចំ​ផែនការ អោយ​ពី​សំណាក់​លោកគ្រូ​ជោគជ័យ សៀវ សុផល​។

ស្រាប់តែ​នៅ​យប់​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២១​នេះ លោកគ្រូ សៀវ សុផល បាន​ធ្វើការ​បកស្រាយ​ឆ្លើយ​តប​វិញ​ថា “​ញុំ​ជួយ​គាត់​ប៉ុណ្ណោះ តាម​រយៈ​ទឹកចិត្ត​អ្នកគាំទ្រ និង​ខ្មែរ​តែ​១ ហើយក៍​សប្បាយចិត្ត​ដែល​ខ្មែរ​ចេះ​ជួយ​គ្នា ដោយសារ​គាត់​មិន​បាន​គេចវេស​ពី​បំណុល​ទេ ហើយ​មិនមែន​លើក​ទី​១​ទេ ដែល​ខ្ញុំ​ជួយ​កូនសិស្ស អ្នកមាន​ផលវិបាក និង​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឋា ។ ប្រសិនបើ​ការ​ជួយ​នេះ ធ្វើ​ឲ្យ​មហាជន​មាន​ប្រតិកម្ម និង​ធ្វើ​ឲ្យ​ខ្ញុង គិត​ថា​ប៉ះពាល់​ដល់​កិត្តិយស ខ្ញុំ​សូមទោស​ជា​សាធារណ​: ចំពោះ​ការ​បំផុស ១​ដុល្លារ​នេះ។ កាលពី​ថ្ងៃ​18/10 ក្រុមការងារ​របស់ខ្ញុំ បាន​ជួយ អ្នក​នាង​ខ្ញុង វិញ $488.22 “៕