បរទេស៖ Kim Seon Ho បានចេញមុខសុំទោសជាសាធារណៈទាក់ទងនឹងសកម្មភាពកន្លងមករបស់គាត់ចំពោះអតីតសង្សារ។
កាលពីថ្ងៃទី ១៨ ខែតុលាកន្លងទៅ មាន ស្ត្រីម្នាក់បានបង្ហោះសារអនាមិកមួយទៅកាន់បណ្តាញទំនាក់ទំនងអនឡាញ ដោយបានចោទប្រកាន់ថាតារាសម្តែងម្នាក់ដែលនាងបានណាត់ជួបបង្ខំឱ្យនាងរំលូតកូន។ ការបង្ហោះមួយនេះមិនបានបញ្ជាក់ពីឈ្មោះរបស់តារាសម្តែងនោះទេ ប៉ុន្តែអ្នកទស្សនាជាច្រើនបានសន្មត់ថាជាតារាសម្តែង Kim Seon Ho។ នៅថ្ងៃបន្ទាប់ទីភ្នាក់ងាររបស់ Kim Seon Ho បានបញ្ជាក់ថាពួកគេកំពុងស្វែងរកការពិតហើយនៅថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២១នេះ Kim Seon Ho បានចេញនៅលិខិតសុំទោសតាមរយៈភ្នាក់ងាររបស់ខ្លួន៕
ប្រភព៖ Soompi