ម្ចាស់បំណុល​ទារ​ស្រី​ខ្ញុង​អោយ​សង​លុយ​ទាំង​យប់ ខណៈ​នាង​កំពុង​ជិះឡាន​ទំនើប​ជាមួយ​ប្តី

0

ភ្នំពេញ​៖ កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ មានការ​ភ្ញាក់ផ្អើល​មួយ​ក្រោយ​ស្រី​ខ្ញុង​បាន​ទៅ​ប្តឹង​ខ្លួនឯង​នៅ​សាលាដំបូង និង​ប្រកាស​ក្ស័យធន ក្រោយ​ខ្លួន​បាន​ជំពាក់​លុយ​គេ​រហូត​ដល់​ទៅ​ជិត ៦០​ម៉ឺន​ដុល្លារ​។ ក្នុង​គ្រានោះ នាង​ក៏​បាន​សុំ​អោយ ទស្សនិកជន ដែល​ស្រឡាញ់ និង​ចូល​ចិត្ត​រូប​នាង ជួយ​បរិច្ចាគ​ជា​ទឹកប្រាក់​ម្នាក់ ១​ដុល្លារ ដើម្បី​អោយ​នាង​បាន​ដោះស្រាយ​បញ្ហា​នេះ​។

ស្រាប់តែ​នៅ​យប់​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២១​ម្សិលមិញ​នេះ មាន​ម្ចាស់បំណុល ២​នាក់ បាន​ទាមទារ​អោយ​ស្រី​ខ្ញុង សង់​ប្រាក់​ដែល​បាន ខ្ចី​ខ្លួន​។ រឿង​នេះ បាន​ធ្វើ​អោយ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ ក្នុង​នោះ​ដែរ អ្នក​ខ្ញុង និង​លោក កៃ​ដរ បាន​ស្នើ​សុំ​ម្ចាស់បំណុល​ទាំង ២​នាក់ សង​នៅ​ព្រឹក​ម៉ោង​៩ ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២១​។ សម្រាប់​ព័ត៌មាន​លម្អិត​សូម​មើល​វី​ដេ​អូ​ខា​ក្រោម​៖