Messi រកបាន ២​គ្រាប់​ជួយ PSG អោយ​យកឈ្នះ RB Leipzig (មានវីដេអូ)

0

កីឡាករ Kylian Mbappe និង Lionel Messi របស់​ក្រុម Paris Saint-Germain បាន​ជួយ​អោយ​ក្លឹ​ប​វាយបក​យកឈ្នះ​ក្នុង​លទ្ធផល ៣-២ ទៅ​លើ​ក្រុម RB Leipzig សម្រាប់​ការ​ប្រកួត​ក្នុង​ក្រប​ខណ្ឌ Champions League កាលពី​យប់មិញ​។

Mbappe ជា​អ្នករក​គ្រាប់​បាល់​ដំបូង ប៉ុន្តែ​អ្វី​ៗ​ហាក់​ប្រែប្រួល​អស់ ក្រោយ​ក្រុម​មក​ពី​ក្រប​ខណ្ឌ​បារាំង​នេះ​ត្រូវ​ក្រុម​ភ្ញៀវ​ស៊ុត​បញ្ចូល ២​គ្រាប់​វិញ​ដោយ Andre Silva និង Nordi Mukiele ។

រហូត​មក​ដល់​នាទី​៦៧ Messi អាច​រក​គ្រាប់​តាម​ស្មើរ​អោយ PSG បាន ដោយ​ជា​ការ​បញ្ជូន​បាល់​យ៉ាង​ស្អាត​របស់ Mbappe​។ ការ​ប្រកួត​នៅ​តែ​បន្ត​ដល់​នាទី​៧៤ ក្រុម​ម្ចាស់ផ្ទះ បាន​គ្រាប់​បាល់​ពិន័យ ១១​ម៉ែត្រ​មួយ​គ្រាប់ ដែល Messi ជា​អ្នក​ស៊ុត​បញ្ចូល​ទី ហើយ​នេះ​ក៏​ជា​គ្រាប់​បាល់ ជ័យ​ជំនះ​ផង​ដែរ​សម្រាប់ PSG៕