ភ្នំពេញ៖ ក្រោយរឿងស្រីខ្ញុង ជំពាក់លុយចិនជិត ៦០ម៉ឺនដុល្លារ ត្រូវបានបែកធ្លាយ រហូតដល់នាងប្រកាសថាខ្លួនក្ស័យធន់ កាលព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ។ ពេលនេះមកស្តាប់ ពីអារម្មណ៍របស់លោក កៃដរ ដែលត្រូវជាស្វាមីរបស់នាង តែគាត់មានអារម្មណ៍យ៉ាងណាវិញ។
លោក កៃដរ បានបញ្ជាក់ថា “នុងនាមជាស្វាមីថា លោកបានដឹងដំបូង គឺហួសចិត្ត មិនគួរឱ្យជឿថាភរិយាបានជំពាក់លុយគេនោះឡើយ តែដោយឮសំឡេងភ័ស្តុតាងគេទារលុយទើបលោកជឿ”។
ក្នុងនោះលោកបានបន្ថែមថា “លោកមិនដឹងគិតយ៉ាងម៉េចនោះទេ គឺមកដល់ចំណុចនេះលោកមិនប្រកាន់ប្រពន្ធនោះឡើយ ក៏ព្រោះតែភាពល្ងង់ខ្លៅរបស់នាង ហើយមានតែរកដំណោះស្រាយ ណែនាំកែលម្អ ជួយដោះស្រាយជាមួយប្រពន្ធតែប៉ុណ្ណោះ”៕