Grealish នឹង​ត្រូវធ្វើ​ជា​សាក្សី​ក្នុង​ករណី​រំលោភ​របស់​រួម​ក្រុម

0

កីឡាករ Jack Grealish អាច​ត្រូវ​បាន​គេ​សួរ​នៅ​ក្នុង​ករណី​រំលោភ​សេពសន្ថវៈ​របស់ កីឡាករ Benjamin Mendy​។

គួរ​រំលឹក​ថា Grealish ជា​អ្នក​ដែល​បាន​ចូលរួម​ពិធីជប់លៀង​ជាមួយ​មិត្ត​រួម​ក្រុម Manchester City ឈ្មោះ Mendy ប៉ុន្មាន​ម៉ោង​មុន​ពេល​ដែល​គាត់​ត្រូវ​បាន​គេ​ចោទប្រកាន់​ថា បាន​ប្រព្រឹត្ត​បទល្មើស​លើ​ក្មេង​ស្រី​ម្នាក់​។

ក្នុង​នោះ​កីឡាករ​ទាំង​ពីរ បាន​ចូលរួម​ក្នុង​ក្លឹ​បរា​ត្រី Chinawhite ក្នុង​ទីក្រុង Manchester រួម​ជាមួយ​តារា​ឆ្នើម Riyad Mahrez របស់​ក្រុម Man City កាលពី​ខែសីហា​ផង​ដែរ​។

យ៉ាងណាមិញ​ទាំង Grealish និង Mahrez មិន​បាន​ទៅ​ផ្ទះ​របស់ Mendy នៅ​យប់​នៃ​បទល្មើស​នោះ​ទេ ហើយ​គ្មាន​ការ​លើក​ឡើង​ថា កីឡាករ​ណា​ជាប់​ពាក់ព័ន្ធ​នោះ​ឡើយ​។

ប៉ុន្តែ ទោះជា​យ៉ាងណា ប៉ូ​លី​ស​អាច​សម្ភាស Grealish ទាក់ទង​នឹង​ការ​ស៊ើបអង្កេត​របស់​ពួក​គេ នេះ​បើ​យោង​តាម​របាយការណ៍​របស់ The Sun៕