ក្រុមកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថា បានកំណត់គោលដៅលើកីឡាករ Luka Jovic ដើម្បីជំនួសកីឡាករបារាំង Alexandre Lacazette ខណៈដែល Mikel Arteta ក៏កំពុងសម្លឹងមើលលទ្ធភាពនៃការខ្ចីជើងសម្រាប់ Gareth Bale ពី Real Madrid ផងដែរ។
Arsenal គ្រោងនឹងចែកផ្លូវជាមួយខ្សែប្រយុទ្ធបារាំង វ័យ៣០ឆ្នាំរូបនេះ ដែលផុតកុងត្រានៅចុងបញ្ចប់នៃរដូវកាលនេះ ដោយមិនមានសញ្ញានៃការបន្តកិច្ចសន្យារបស់គេឡើយ។
យ៉ាងណាក្តី Lacazette ក៏ធ្លាប់ត្រូវបានក្លឹប Atletico Madrid និង Juventus ទាក់ទងផងដែរ ប៉ុន្តែមិនមានកិច្ចព្រមព្រៀងណាមួយកើតឡើងនោះទេ៕