ភ្នំពេញ៖ ក្រោយស្រីខ្ញុង ប្រកាសអំពីការក្ស័យធន់ ព្រោះតែជំពាក់លុយចិន រហូតដល់ទៅ ៥៧១,០០០ដុល្លារ កាលពីព្រឹកមិញនេះ។ ហើយនាងក៏បានសុំអោយអ្នកដែលស្រឡាញ់ចូលនាង ជួយនាងម្នាក់ ១ដុល្លារ ដើម្បីបានដោះស្រាយបញ្ហានៅពេលនេះផងដែរ។
នៅមុននេះបន្តិច អ្នកនាង ពេជ្រ សូលីកា ក៏បាន បង្ហាញសារ មួយ ដែលមានការចូលរួមជួយស្រីខ្ញុងផងដែរ។ ក្នុងអ្នកនាងបានសរសេរថា “1$ ក៏អាចជួយដល់គាត់បានខ្លះដែរ មិនមានគោលបំណងអីនោះទេ តែបើទង្វើមួយនេះ អាចជួយដល់អាយុជីវិតមនុស្សម្នាក់ កុំអោយឈានដល់ការគិតខ្លីបានយើងគួរតែធ្វើ”។


ខណៈលោក ជី ដេវីត ក៏បាន “មនុស្សគ្រប់គ្នាតែងតែបង្កើតកំហុសក្នុងជីវិតមិនថាយេីងមិនថាគេប៉ុន្តែបន្ទាប់ពីការឆ្លងកាត់បទពិសោធន៍នៃកំហុសដ៏ធំធេងក្នុងជីវិតសង្ឃឹមថាវិថីដ៏ខ្លីនៃជីវិតដ៏មានអាយុនេះគ្រប់យ៉ាងអាចនឹងប្រសើរឡេីងវិញ ។ ក្នុងនាមខ្ញុំជាប្អូនក្នុងឈ្មោះជាសិល្បះខ្ញុំក៏សូមចូលរួមជួយទោះតិចក្តីតែក៏ជាចំណែកនៃការជួយដូច្នោះខ្ញុំសង្ឃឹមថាបងប្អូនបេីកចិត្ត”៕

