ជំហរ​របស់ Man Utd ចំពោះ​លោក Solskjaer បន្ទាប់​ពី​ចាញ់ Leicester

0

យោង​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា លោក Ole Gunnar Solskjaer នឹង​មិន​ត្រូវ​បាន​បណ្តេញ​ចេញពី​តំណែង​ជា​គ្រូបង្វឹក​របស់​ក្រុម​បិសាច​ក្រហម Manchester United ឡើយ ខណៈ​ដែល​ពួក​គេ​នៅ​តែ​បន្ត​គាំទ្រ​ការ​ដឹកនាំ​របស់​គាត់​។

តំណែង​របស់​គ្រូបង្វឹក​ន័​រ​វែ​សរូប​នេះ ត្រូវ​បាន​ស្ថិត​ក្រោម​ហានិភ័យ បន្ទាប់​ពី​លទ្ធផល​មិនល្អ​រួម​ទាំង​ការ​បរាជ័យ ៤-២ របស់​ពួក​គេ​ក្រោម​ថ្វី​ជើង Leicester City កាលពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​។

មនុស្ស​ជា​ច្រើន​យល់​ថា ក្រុម​បិសាច​ក្រហម​គឺ​ល្អ​គ្រប់គ្រាន់​ក្នុង​ការ​ឈ្នះ​ពានរង្វាន់​នៅ​រដូវ​កាល​នេះ ប៉ុន្តែ​គ្រប់យ៉ាង​គឺ​ផ្ទុយ​ស្រឡះ​។

សារព័ត៌មាន The Athletic បាន​រាយការណ៍​ថា នៅ Old Trafford នឹង​មិន​បន្ធូរបន្ថយ​ភារកិច្ច​របស់​គាត់​ឡើយ ហើយនឹង​ផ្តល់​ឱ្យ​បុរស​វ័យ ៤៨ ឆ្នាំ​រូប​នេះ នូវ​ពេលវេលា​បន្ថែម​ទៀត ដើម្បី​ផ្លាស់​ប្តូរ​អ្វី​ៗ​ទាំងអស់​។

គួរ​បញ្ជាក់​ថា Manchester United មិន​ដែល​ឈ្នះ​សោះ​នៅ​ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ Premier League ចំនួន ៣ ប្រកួត និង​មានការ​ប្រកួត​ដ៏​ស្វិតស្វាញ​ជាមួយ​ក្រុម​ហង្ស​ក្រហម Liverpool, Manchester City, Chelsea និង Tottenham ក្នុង​ចំណោម​ការ​ប្រកួត ៩ លើក​បន្ទាប់​របស់​ពួក​គេ​៕