ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ មានការភ្ញាក់ផ្អើលមួយក្រោយអ្នកនាង ខាត់ សុឃីម បានបង្ហោះនៅសារមរណភាពមួយ ដោយសារតែប្អូនថ្លៃរបស់ អ្នកនាងត្រូវបាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ ខណៈទើបតែសម្រាល់កូនរួច។
ក្នុងនោះអ្នកនាងបានសរសេរសារបញ្ជាក់ថា ម្សិលម៉ិញ នៅឃើញមុខ ថ្ងៃនេះប្អូន ទៅដោយមិនបានលា បងសោកស្តាយណាស់ ណែតអើយ សូមជាតិក្រោយ អោយប្អូន អាយុវែងណា Covid-19 បានឆក់យកជីវិតប្អូនថ្លៃល្អរបស់ខ្ញុំ ប្រពន្ធប្អូនប្រុសទី៦ Khat Yay ប្អូនរឹងមាំឡើងណា៕

