ក្លិប Newcastle United ត្រូវបានគេរាយការណ៍ថាកំពុងទាក់ទងយ៉ាងជិតស្និតជាមួយភ្នាក់ងាររបស់កីឡាករ Timo Werner ខណៈដែលពួកគេកំពុងសម្លឹងមើលការព្រមព្រៀងតម្លៃ ៥០លានផោនក្នុងទីផ្សារដោះដូរកីឡាករនៅក្នុងខែមករា។
The Magpies បានក្លាយជាក្លឹបអ្នកមានបំផុតនៅលើពិភពលោក បន្ទាប់ពីការកាន់កាប់ដោយសហព័ន្ធអារ៉ាប៊ីសាអ៊ូឌីតចំនួន ៣០០ លានផោនរបស់ពួកគេត្រូវបានបញ្ចប់នៅពេលដែលលោក Mike Ashley ចាកចេញពីក្លឹប។
ខ្សែប្រយុទ្ធអាល្លឺម៉ង់វ័យ ២៥ឆ្នាំរូបនេះ គឺជាកីឡាករអាល្លឺម៉ង់ចុងក្រោយម្នាក់ ដែលស្ថិតនៅក្នុងចំណាប់អារម្មណ៍ របស់លោកស្រី Amanda Staveley។
គួររំលឹកថា Werner បានចាប់ផ្តើរដូវកាលថ្មីមិនសូវល្អសោះនៅទឹកដី Stamford Bridge ក្រោយផ្ទេរមកពី Red Bull Leipzig ក្នុងតម្លៃ ៤៥ លានផោន៕