Real Madrid រំពឹង​ថា​អាច​នឹង​អាច​នាំ​យក​តារា​ឆ្នើម​បារាំង​ពីរ​រូប​នេះ ដោយ​គ្មាន​តម្លៃ​ផ្ទេរ

0

ក្លិប Real Madrid សង្ឃឹម​យ៉ាង​មុតមាំ​ក្នុង​ការ​នាំ​យក​ខ្សែបម្រើ Paul Pogba មក​ចូល​ក្រុម ដោយ​មិន​មាន​តម្លៃ​ផ្ទេរ​នៅ​រដូវក្ដៅ​ឆ្នាំ​ក្រោយ​។ ខ្សែបម្រើ​របស់ Manchester United រូប​នេះ បាន​ត្រៀមខ្លួន​ចាក​ចេញពី​ទឹកដី Old Trafford ក្រោយ​បញ្ចប់​កិច្ចសន្យា​នៅ​ទីនោះ ពេល​ចប់​រដូវ​កាល​។

តាម​ការ​រាយការណ៍​បានឱ្យ​ដឹង​ថា Real Madrid មាន​ទំនុកចិត្ត​ថា​ពួក​គេ​អាច​នាំ​យក​ខ្សែបម្រើ​វ័យ ២៨​ឆ្នាំ​មក​កាន់​ទឹកដី Santiago Bernabeu បន្ទាប់​ពី​ចង់បាន​រូបគេ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។

ក្លិប​អេ​ស្ប៉ា​ញ​មួយ​នេះ ក៏​រំពឹង​ថា​នឹង​អាច​នាំ​យក​មិត្ត​រួម​ក្រុម​ជម្រើសជាតិ​បារាំង​របស់​គេ​គឺ Kylian Mbappe ពី​ក្លិប Paris Saint-Germain មក​ចូល​ក្រុម​បាន​ផង​ដែរ​។

ទោះ​យ៉ាងណា​ក្ដី Man Utd នៅ​តែ​មិន​បោះបង់​ការ​បញ្ចុះបញ្ចូល Pogba ឱ្យ​បន្ដ​កិច្ចសន្យា​ថ្មី ហើយ​រំពឹង​ថា​ការ​មក​ដល់​របស់​មិត្ត​រួម​ជាតិ Raphael Varane និង​តារា​ឆ្នើម Cristiano Ronaldo អាច​ទាក់ចិត្ត​ឱ្យ​គេ​បន្ដ​លេង​នៅ Old Trafford ទៀត​។

ទោះជា​យ៉ាងណា Pogba គេ​បាន​បើក​ទូលាយ​នូវ​ជម្រើស​របស់​ខ្លួន ដោយ​បាន​អះអាង​ថា គេ​នឹង​សម្រេច​ពី​អនាគត​ដោយ​ខ្លួនឯង​នៅ​រដូវក្ដៅ​នេះ​៕