ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ បទចម្រៀងថ្មីរបស់កញ្ញា តន់ ចន្ទសីម៉ា ដែលមានចំណងជើងថា “Are You OK?”។ ក្រោយការចេញបទនេះ គឺទទួលបានទាំងមតិរិះគន់ និងសរសើរផងដែរ។
ក្នុងនោះ អ្នកចម្រៀង និងជាអ្នកនិពន្ធលោក ម៉ៃ វឌ្ឍនា បានធ្វើការបញ្ចេញខ្លួនឯងផងដែរ ដោយបានសរសេរថា “ជប៉ុន ចិន ឬខ្មែរ ? សិស្សសាលាណាប្រើកាំភ្លើង? បើជាខ្មែរ សកម្មភាពនេះហាក់ប្រមាថដល់ប្រព័ន្ធអប់រំធ្ងន់ធ្ងរណាស់ទាន! សូមមេត្តាចាយប្រាក់ឱ្យបានសមប្រកបផង !”។
លោកបានបន្ថែមទៀតថា “ហេតុតែក្រុមហ៊ុនគេល្អ គេគោរពសិទ្ធិអ្នកនិពន្ធបានល្អណាស់ គ្រាន់តែពាក្យ”Are You OK?” ប្លាប់ៗWith Me In… គេទិញសិទ្ធិតម្លៃ១២០០០ដុល្លារ សូមសរសើរលោកៗៗៗ លោកម្ចាស់”។
ទោះជាយ៉ាងណាក៏ដោយ ផេកហ្វេសប៊ុកផ្លូវការរបស់ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា គឺមានអ្នកចូលទៅមើលវីដេអូបទថ្មីនេះរហូត ១លានដងឯណ្ណោះ៕