រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​ចំនួន ៤​នាក់ ក្នុង​ពិធី​តែងតាំង​អភិបាលខេត្ត​បាត់ដំបង និង​កំពង់ធំ

0

បាត់ដំបង​៖ ក្នុង​ពិធី​ប្រកាស​តែងតាំង​អភិបាលខេត្ត​បាត់ដំបង និង​ខេត្តកំពង់ធំ ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២១​នេះ ក្រោម​អធិបតីភាព​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ គឺ​បាន​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ ចំនួន ៤​នាក់ តាម​រយៈ​ការ​ធ្វើតេស្តរហ័ស​។

ក្នុង​នោះ​សម្រេច​ក្រឡាហោម ស ខេ​ង បាន​មាន​ប្រសាសន៍​ថា តាម​រយៈ​ការ​ធ្វើតេស្ត​រហ័ស​អ្នកចូលរួម​ក្នុង​ពិធី​តែងតាំង​អភិបាលខេត្ត​បាត់ដំបង​ពីរ​នាក់​រក​ឃើញ​ឆ្លង​កូ​វី​ដ​១៩ ខណៈ​ពីរ​នាក់​ទៀត​រក​ឃើញ​ឆ្លង​ក្នុង​ឱកាស​តែងតាំង​អភិបាលខេត្ត​កំពង់ធំ​នា​រសៀល​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២១​នេះ​៕