គ្រាន់តែ​ដឹង​រឿង​ភ្លាម​! ឯកឧត្តម គួ​ច ចំរើន ចាត់​ក្រុមការងារ​ចុះ​ទៅ​ជួយ​តែ​ម្តង

0

ព្រះ​សីហ​នុ​៖ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ថា មាន​ប្អូនប្រុស​ម្នាក់​ដែល​មាន​ទីលំនៅ ស្ថិត​នៅ​ភូមិ​សំ​រ៉ុ​ង ឃុំ​សំ​រ៉ុ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ត្រូវ​ពស់​ចឹក និង​មាន​ដុំ​សាច់​ដុះ​ក្នុង​ពោះ ដោយ​ត្រូវការ​វះកាត់​បន្ទាន់ តែ​មិន​មាន​ថវិកា​ព្យាបាល​។

នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២១ ឯកឧត្តម គួ​ច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​ណែនាំ​ដល់​លោក​អភិបាលស្រុក​ព្រៃ​នប់ ឱ្យ​ចាត់​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​ជាក់ស្តែង និង​សម្របសម្រួល​ដឹក​ប្អូនប្រុស​ជា​អ្នកជំងឺ​មក​ធ្វើការ​ព្យាបាល នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហ​នុ ដោយ​រាល់​ការ​ចំណាយ​ថ្លៃ​ព្យាបាល គឺ​ឯកឧត្តម​អភិបាលខេត្ត​ទទួល​រ៉ាប់រង​ទាំងស្រុង​៕

ប្រភព៖ ប្រតិកម្មរហ័សខេត្តព្រះសីហនុ