វី​ដេ​អូ​បទ​ចម្រៀង​ទី​៧ របស់ BTS មាន​អ្នក​ចូល​មើល​រហូត​ដល់​ទៅ ៨០០​លាន​ដង

0

កូរ៉េ​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Soompi នៅ​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២១​នេះ បានអោយ​ដឹង​ថា បទ​ចម្រៀង​របស់​ក្រុម BTS ចំណងជើង​ថា “Blood Sweat & Tears” បាន​ក្លាយជា​វី​ដេ​អូ​ចម្រៀង​ទី​៧ របស់​ពួក​គេ ដែល​មាន​អ្នក​មើល​រហូត​ដល់​ទៅ ៨០០​លាន​ដង​។

គួរ​បញ្ជាក់​ថា​នៅ​ម៉ោង​ប្រមាណ ១៤:៥៦​នាទី​រសៀល ថ្ងៃ​ទី​១០ ខែតុលា បទ​ចម្រៀង​ដែល​មាន​ចំណងជើង​ថា “Blood Sweat & Tears” មាន​អ្នក​ចូល​មើល ៨០០​លាន​ដង នៅ​ក្នុង YouTube​។ បទ “Blood Sweat & Tears” ត្រូវ​បាន​ចេញ​នៅ​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៦​។ ដូច្នេះ​មាន​ន័យ​ថា បទ​ចម្រៀង​នេះ​ត្រូវ​បាន​ចំណាយ​ប្រមា​ន ៥​ឆ្នាំ និង ១៥​ម៉ោង ដើម្បី​មាន​ចំនួន​អ្នក​មើល​ប៉ុណ្ណោះ​៕