ថៃ​មាន​គម្រោង​បើក​គោលដៅ​ទេសចរណ៍ ៥​ទៀត នៅ​ថ្ងៃ​១ វិច្ឆិកា ខាង​មុខ

0

ថៃ​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Bangkok Post នៅ​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០២១ បានអោយ​ដឹង​ថា គោលដៅ​ទេសចរណ៍​ចំនួន ៥ បន្ថែម​ទៀត​នៅ​ក្នុង​ប្រទេស​ថៃ​នឹង​ត្រូវ​បើក​ឱ្យ​ទទួលភ្ញៀវ​ចូល​ទស្សនា​ចាប់ពី​ថ្ងៃ​ទី ១ ខែវិច្ឆិកា ដោយ​មាន​លក្ខខណ្ឌ​ថា​នឹង​មិន​មានការ​ឆ្លង​មេរោគ​កូ​វី​ដ -១៩ ថ្មី​ក្នុង​ចំនួន​ច្រើន នៅ​តាម​តំបន់​នោះ​រហូត​ដល់​ពេល​បើក​វិញ​។

តំបន់​ទាំងនោះ​មាន​រួម​មាន​ទីក្រុង​បាងកក​, ខេត្ត​ឈៀង​ម៉ៃ (​ស្រុក​មឿង​, ម៉ៃ​រី​ម​, ម៉ៃ​តាំង និង​ដូ​យ​តា​វ​), ប្រា​ចៃ​ឃី​រី​ខាន់ (​ស្រុក​ហួ​ហ៊ី​ន​), ភេ​ត​ឆា​បូ​រី (​ស្រុក​ចាម​អាំ​) និង​ឈុ​ន​បូ​រី (​ប៉ា​តា​យ៉ា​បាង​, ឡា​មាំ​ង និង​សាត​ថា​ហ៊ី​ប​) នេះ​បើ​យោង​តាម​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ថា​ណា​ខន វ៉ាង​ប៊ុ​ន​គង់​ចាន់​ណា បាន​និយាយ​នៅ​ថ្ងៃ​សៅរ៍​នេះ​។

ទីក្រុង​បាងកក គឺជា​ទីតាំង​មួយ​ដែល​មានការ​ព្រួយបារម្ភ​ជាងគេ ក៏​ដោយសារ​វា​ជា​ច្រក​ចេញចូល​ប្រទេស​៕