កំពង់ស្ពឺ៖ របាយការណ៍ស្ដីពីករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុករថយន្ត កាលពីទាបភ្លឺ ថ្ងៃអាទិត្យ ទី១០ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៤.៣០នាទីនៅលើផ្លូវជាតិលេខ៤ ចន្លោះគ.ម ៨២-៨៣ ភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
បើតាមប្រភពពីសមត្ថកិច្ចបានអោយដឹងថារថយន្តមួយគ្រឿងម៉ាក STERLING ក្បាលពណ៏ស ស្លាកលេខ ភ្នំពេញ 3D-0716 សណ្តោងរឺម៉កមានស្លាកលេខភ្នំពេញ 4A-8954 អ្នកបើកបរមិនស្គាល់ឈ្មោះនិងអត្ដសញ្ញាណ រថយន្តបើកបរមកពីទិសខាងលិចទៅទិសខាងកើត លុះមកដល់ចំណុចខាងលើបានរេចង្កូតទៅផ្នែកខាងឆ្វេងដៃចូលទៅគន្លងផ្លូវនៃចំណែករថយន្ដ រួចបុករថយន្តមួយគ្រឿងម៉ាកFREIGHTNER ស្លាកលេខភ្នំពេញ 3A-1278 សណ្តោងរឺម៉កមានស្លាកលេខព្រះសីហនុ 4A-1651 (រថយន្តដឹកថ្ម )បើកបរដោយឈ្មោះ ញ៉ាញ់ សារិ ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិកុមារពេទ្យ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (ស្លាប់)ដែលបើកបរបញ្រា្ចសទិសគ្នាស្របពេលនោះមានរថយន្តមួយគ្រឿងទៀតម៉ាក HUNGHE ក្បាលពណ៏ស ស្លាកលេខភ្នំពេញ ក-4823 ភព3 សណ្តោងរឺម៉កប្រេង ស្លាកលេខភ្នំពេញ 4A-7879បើក មកពីទិសខាងកើតទៅលិចបានជ្រុលទៅបុករថយន្តដែលកំពុងជួបគ្រោះថ្នាក់។
ហេតុការណ៍ខាងលើគឺរថយន្ដដែលសណ្ដោងកុងទែនឺក្រឡាប់ដាច់ទូរកុងទែនឺធ្លាក់មកប៉ះជាមួយនិងរថយន្តដឹកថ្ម រីឯរថយន្ដដឹកប្រេងបុកពីក្រោយរថយន្ដដឹកថ្ម បណ្ដាលឱ្យគៀបជាប់សពបុរសម្នាក់នៅក្នុងឡាន។ បច្ចុប្បន្នវត្ថតាង ត្រូវបាននគរបាលស្ទួចយកមករក្សារទុកបណ្ដោះអាសន្ននៅអធិការដ្ឋានស្រុកភ្នំស្រួច ដើម្បីចាត់ការកសាងសំណុំរឿងតាមនិតិវិធីបន្ដ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ