ពាក់​មី បង្ហាញ​វី​ដេ​អូ ដែល​ប្រពន្ធ​លោក​ត្រូវ​បាន​វិញ្ញាណ​មនុស្ស​ប្រុស​ម្នាក់​ចូល​សណ្ឋិត

0

ភ្នំពេញ​៖ កាលពី​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០២១​នេះ មាន​ងើយ​ឆ្ងល់​មួយ​បាន​កើតឡើង ក្រោយ​លោក ពាក់​មី បាន​នាំ​ប្រពន្ធ​របស់​លោក ទៅ​រក​គ្រូ​។ ហើយ​នៅ​ថ្ងៃ​ទី​នេះ លោក ក៏​បាន​បញ្ចេញ​នៅ​វី​ដេ​អូ​មួយ ដែល​ប្រពន្ធ​របស់​លោក​ត្រូវ​វិញ្ញាណ​មនុស្ស​ប្រុស​ម្នាក់​ចូល​។

ក្នុង​នោះ​លោក​ក៏​បាន​បញ្ជាក់​ថា “​ដោយសា​មាន​បងប្អូន ជេ​ខ្ញុំ​រឿង​ខ្ញុំ​ទៅ​រក​គ្រូ នឹង​ព្រះសង្ឃ​ស្រោច​ទឹក ថា​ខ្ញុំ​អបិយ​ជំនឿ ? ដូចនេះ​ខ្ញុំ​សុំ​ផុស​វី​ដេ​អូ មូលហេតុ​ដែល​ខ្ញុំ​ទៅ​រក​ព្រះសង្ឃ នឹង​គ្រូរ គឺ​មក​ពី​ប្រពន្ធ​ខ្ញុំ​មាន វិញ្ញាណ​មនុស្ស​ប្រុស ចូល​ក្នុង​ខ្លួន​គាត់ សូម​ទស្សនា វី​ដេ​អូ​ដែល​ជា​រឿង​ពិត​”៕