យាយ​សួយ បង្ហាញ​សម្លៀក​បំពាក់ និង​ម្កុដ ជាមួយនឹង​សារ​ខ្លី​បែប​ចាក់​ដោត​ថា​…

0

ភ្នំពេញ​៖ ក្រោយ​ការ​បញ្ចេញ​នៅ​វី​ដេ​អូ​ចម្រៀង​របស់ Lisa ក្រុម BLACKPINK នា​ពេល​កន្លង​មក​ដោយ​មាន​គ្រង​នៅ​ឈុត រួម​ទាំង​ម្កុដ ដែល​ច្នៃ​តាម​បែប​បុរាណ ហើយ​ក៏​មាន background ជា​ខ្លោងទ្វារ​ប្រាសាទ​ផង​នោះ​។

ស្រាប់តែ​ពេល​នេះ អ្នកលក់​ផលិតផល​អន​ឡាញ​ល្បីឈ្មោះ​ម្នាក់ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា យាយ​សួយ បាន​បង្ហោះ​នៅ​រូប​មួយ​សន្លឹក ដោយ​មាន​សម្លៀក​បំពាក់ ក៏​ដូច​ជាម្កុ​ជ ដូច​ទៅ​នឹង Lisa ដែរ បាន​បញ្ចេញ​សារ​ខ្លី​ថា “​របស់​អែង​សោះ​ថា​អែង​កូ​ពី​គេ​មិន​យល់​ទេ​កូ​ពី​គេ​មែន​អី​បងប្អូន​”​។

គួរ​បញ្ជាក់​ផង​ដែរ​ថា បទ​ចម្រៀង​ថ្មី​ដែល Lisa ទើបតែនឹង​ចេញ​នៅ​ថ្ងៃ​ទី​១០ ខែកញ្ញា​កន្លង​ទៅ​នេះ គឺ​ទទួល​បានការ​គាំទ្រ​យ៉ាងច្រើន ប៉ុន្តែ​ក៏​មាន​មតិ​រិះគន់​ផង​ដែរ​៕