ភ្នំពេញ៖ នេះបើយោងតាមសារាចរណែនាំ ដែលចេញដោយក្រសួងការពារជាតិ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ ស្តីអំពីការអនុវត្តវិធានការប្រមូលពន្ធ និងប្តូរចង្កូតពីស្តាំមកឆ្វេងលើយានជំនិះគ្រប់ប្រភេទ ដែលកំពុងប្រើប្រាស់ស្លាកលេខកងយោធពលខេមរភូមិន្ទ (ខ.ម)។
ចំពោះការអនុចត្តប្តូរចង្កូតពីស្តាំមកឆ្វេងនេះ ត្រូវធ្វើអោយបានទាន់ពេលវេលា យ៉ាងយូរបំផុតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។
ក្នុងនោះដែរ បណ្តាស្ថាប័នកងឯកភាពទូទាំងកងយោធពលខេមរភូមិន្ទ ត្រូវអនុវត្តអោយបានល្អប្រសើរ និងម៉ឺងម៉ាត់ចំពោះវិធានការរាជរដ្ឋាភិបាលស្តីអំពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២១ ជាលើកចុងក្រោយ ចំពោះយានយន្តឯកជនដែលជ្រកក្រោម ស្លាកលេខកងយោធពលខេមរភូមិន្ទ (ខ.ម) ដើម្បីអោយម្ចាស់ចូលខ្លួនមកបំពេញកាតព្វកិច្ច និងអាករនាំចូលស្របច្បាប់និងបទប្បញ្ញាត្តិស្តីពីគយ។
សម្រាប់ព័ត៌មានលម្អិតសូមមើលសារាចរណែនាំខាងក្រោម៖