ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ មានការភ្ញាក់ផ្អើលមួយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ក្រោយតារាសម្តែងជើងចាស់អ្នកនាង សឿ សុធារ៉ា បានធ្វើការបង្ហោះនៅសារមួយដែលបង្ហាញអារម្មណ៍មិនសប្បាយចិត្ត។
ដោយក្នុងនោះអ្នកនាងក៏បានសរសេរសារក្នុងន័យថា “ក្នុងមួយឆាកជីវិតខ្ញុំនេះ ខ្ញុំបានមានបំណងជួយចិញ្ចឹមមើលថែជីវិតគ្រួសារខ្ញុំទាំងអស់ ជាពិសេសគឺឳពុកម្តាយចាស់របស់ខ្ញុំ. គិតទៅខ្ញុំចេះជួយមនុស្សជុំវិញខ្លួនតាំងពីអាយុ6ឆ្នាំ ទោះបីថាការជួយតិចក្តីច្រើនក្តី ព្រោះខ្ញុំក្រដែរ. តែ នៅគ្រាចុងក្រោយនេះ ខ្ញុំទើបបានចូលរួមក្នុងវិស័យសិល្បះវិញ ខ្ញុំចាប់អារម្មណ៍ថា ពេលខ្ញុំមានបញ្ហាតិចតូច ខ្ញុំកំពុងបានព្យាយាមដោះស្រាយដោយមានទំនូលខុសត្រូវយ៉ាប្រយត្ន័បំផុត ហើយខំទប់ទល់ណាស់ តែនៅទប់មិនជាប់ទៀត ព្រោះខ្ញុំចង់សុខ រស់នៅសាមញ្ញធម្មតាៗ តែពេលខ្ញុំខំតស៊ូឈានចូលសិល្បះវិញបែរជាមានរឿងគួរអោយខ្ញុំគិតពិចារណាទៅវិញ។
“តើអាចមានរឿងអ្វីនៅពីក្រោយខ្នងក្រោយពេលខ្ញុំបានវិញត្រឡប់មកបំពេញការងារសិល្បះរបស់ខ្ញុំវិញដែលទេ….”?”៕