Tuchel៖ ខ្សែបម្រើ​ម្នាក់​ប្រហែលជា​អាច ចូល​លេង​វិញ​នៅ​ចុង​ស​ប្តា​ហ៍​នេះ

0

អ្នកចាត់ការ​ទូទៅ​ក្រុម​តោ​ខៀវ​លោក Thomas Tuchel និយាយ​ថា Christian Pulisic ទំនងជា​មិន​មាន​វត្តមាន​ក្នុង​ក្រុម Chelsea ក្នុង​ការ​ប្រកួត Carabao Cup នៅ​ថ្ងៃ​ពុធ​នេះ​ទេ ខណៈ​ដែល​រូបគេ​នៅ​តែ​បន្ត​ព្យាបាល​របួស​កជើង​។

លោក Tuchel ត្រូវ​បាន​បញ្ជាក់​អំពី​របួស​របស់​ខ្សែបម្រើ​ប្រយុទ្ធ​អា​មេ​រិ​ក​រូប​នេះ នៅ​ក្នុង​ការ​ប្រកួត​ជម្រុះ World Cup កាលពី​ដើមខែ​នេះ បន្ទាប់​ពី​ក្រុម​តោ​ខៀវ​បាន​យកឈ្នះ​ក្រុម Tottenham ៣-០ កាលពី​ថ្ងៃអាទិត្យ​។

យ៉ាងណាមិញ Pulisic នៅ​មិន​ទាន់​បាន​ចូលរួម​ក្នុង​ការ​ហ្វឹកហាត់​នៅឡើយ​ទេ ប៉ុន្តែ​លោក Tuchel បាន​បង្ហើប​ឲ្យ​ដឹង​ថា កីឡាករ​វ័យ​២៣​រូប​នេះ ប្រហែល​អាច​ចូល​លេង​បាន​វិញ​នៅ​ចុង​ស​ប្តា​ហ៍​ក្រោយ ក្នុង​ពេល​ឆាប់​ៗ​នេះ​។

បញ្ជាក់​ផង​ដែរ​ថា ក្រុម​តោ​ខៀវ Chelsea នឹង​ត្រូវ​ប្រកួត​ម្តងទៀត​នៅ​ថ្ងៃ​ពុធ​នេះ ដោយ​ត្រូវ​ជួប​ក្រុម Aston Villa ក្នុង​ពានរង្វាន់ Carabao Cup នៅ​កីឡដ្ឋាន Stamford Bridge ៕