ភ្នំពេញ៖ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដែលបានចេញផ្សាយដោយរដ្ឋបាលស្រុកមង្គលបុរី បានអោយដឹងថា ដោយសារពិនិត្យឃើញស្ថានភាពភ្លៀងនៅតែបន្តធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃចុងក្រោយនេះ និងស្ថានភាទឹកហូរធ្លាក់ពីផ្នែកខាងលើ តាមបណ្តោយដងស្ទឹង នៃស្រុកបវេល ខេត្តបាត់ដំបង និងទឹកដែលហូរធ្លាក់ពីស្រុកម៉ាឡៃ ធ្វើអោយកម្រិតទឹកស្ទឹងមង្គលបូរី មានការហក់ឡើងខ្លាំង នឹងអាចបង្កជាផលប៉ះពាល់ដល់អាយុ ជីវិតមនុស្ស សត្វ ផ្ទះសម្បែង និងផលដំណាំជាដើម។ សម្រាប់ព័ត៌មានលម្អិតសូមអាចសេចក្តីជូនដំណឹងខាងក្រោម៖

