បរទេស៖ បើយើងរំលឹកដល់រឿង F4 ប្រាកដជាប្រិយមិត្តជាច្រើនស្គាល់យ៉ាងច្បាស់ នៅរឿងមួយនេះ ពីព្រោះជារឿងដែលមានប្រជាប្រិយមួយ។ ជាពិសេស គឺតួអង្គនៅក្នុងរឿងនេះតែម្តង ដែលមានឈ្មោះ តាវមីងសឺ គួចាឡឺយ ហួសឺលី និងស៊ីមិញ និងសាន់ឆាយ។
រឿងមួយនេះ គឺទទួលបានប្រជាប្រិយមែនទែនរហូតដល់ ប្រទេសជប៉ុន និងកូរ៉េ ធ្វើការយកសាច់រឿងនេះទៅសម្តែងឡើងវិញ។ ស្រាប់តែពេលថ្មីៗនេះ រឿង F4 ត្រូវបានប្រទេសថៃ ធ្វើការយកទៅសម្តែងឡើងវិញ ហើយក៏ត្រៀមនឹងចាក់បញ្ចាំងនៅពេលឆាប់ៗខាងមុខផងដែរ។ តោះនាំគ្នាមកមើលតួទាំង ៥នៅក្នុងរឿង F4 ថៃទាំងអស់គ្នា៖

