សៀមរាប៖ កាលពីវេលាម៉ោងប្រមាន ៩យប់ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារអន្តរាគមន៌បង្ក្រាបបទល្មើសចរាចរសត្វ និងផលិតផលមានដើមកំណើតពីសត្វ បានចុះស្ទាក់ចាប់រថយន្តមួយគ្រឿង ម៉ាក HYUNDAI ពណ៍សលាយខៀវ ដែលជាប្រភេទរថយន្តដឹកទំនិញចំណុះ២០តោន(V1) ពាក់ស្លាកលេខ កំពង់ចាម៣A-៨១២៥ នៅចំណុច ឃាត់នៅភូមិគោកត្រាច ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ រថយន្តខាងលើបានដឹកផលិតផលកែច្នៃពីសត្វ ដែលមានដូចជាប្រហិតចម្រុះ, ស្លាបមាន់, ភ្លៅមាន់, កោះមាន់ ចំនួនសរុប ៣២,០៤៤ គីឡូក្រាម។
បើតាមប្រភពដដែរបានអោយដឹងថា រថយន្តខាងលើបានដឹកសាច់ខាងលើ មកពីប្រទេសថៃ តាមច្រកអូរស្មាច់ សង្កាត់អូរស្មាច់ ខេត្តឧត្តរមានជ័យ ឆ្ពោះទៅរាជធានីភ្នំពេញ ដោយពុំមានលិខិតអនុញ្ញាតអ្វីទាំងអស់។
ក្រោយធ្វើការឃាត់រថយន្ត ក្រុមការងារបានបញ្ជូនវត្ថុតាងខាងលើ ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់ឣគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕




