តារា​សម្តែង អ៊ុ​ន សិទ្ធា ត្រូវ​ទៅ​ពេទ្យ​ព្យាបាល​ជា​បន្ទាន់ ក្រោយ​ឈឺ ៣​មុខ ក្នុង​ពេល​តែ​មួយ

0

ភ្នំពេញ​៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២១​នេះ មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ក្រោយ​តារា​សម្តែង​លោក អ៊ុ​ន សិទ្ធា បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក ដែល​លោក​កំពុង​គេង​នៅ​លើ​គ្រែ​អ្នកជំងឺ ដោយ​មាន​ទាំង​ព្យួរ​សារ៉ូ​ម​ផង​នោះ​។

ក្នុង​នោះ​លោក​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា “​នឹក​ម៉ែ​ណាស់​? ជា​សារ​មួយ​សំរាប់​បងប្អូន​ដែល​ចូល​ចិត្ត​ដំណើរ​កំសាន្ត​តាម​តំបន់​ព្រៃ​ភ្នំទឹកជ្រោះ ។​ល​។
សូម​ប្រុង​ប្រយ័ត្ន​ការពារ​ខ្លួន​(​មូស​ខ្លា​)​ពេល​នេះ​ខ្ញុំ​មាន​ជំងឺគ្រុនឈាម​ផង គ្រុនចាញ់​ផង នឹង​រលាក​ក្រពះ​ពោះវៀន​ទៀត ទើ​ប​តែ​បាន​ធូរ​៦០%​ទេ។
ដូច្នេះ​ដូច​បាន​សរសេរ​ខាង​លើ​សូម​ប្រុង​ប្រយ័ត្ន​ផង នេះ​ដោយសារ​ការ​ធ្វេសប្រហែស​របស់ខ្ញុំ ទើ​ប​មាន​ជំងឺ​បែប​នេះ ពេល​ញាក់​ម្តង​ៗ​ឃើ​ញ​អស់​ហើ​យ​ម៉ែឪ ? សូម​ថែរក្សា​សុខភាព​ទាំងអស់​គ្នា​❤️️?❤️️”៕