កីឡាករ​សំខាន់​ពីរ​រូប​របស់ Spurs បាន​រង​របួស

0

កីឡាករ​សំខាន់​ពីរ​រូប​ទៀត​របស់​ក្រុម Tottenham Hotspur គឺ Lucas Moura និង Steven Bergwijn ស្ថិត​ក្នុង​បញ្ជី​កីឡាករ​របួស​ជាមួយ Son Heung-min មុន​ត្រូវ​ជួប​ជាមួយ​ក្រុម​ខ្លាំង Chelsea ក្នុង​ការ​ប្រកួត​នា​ថ្ងៃអាទិត្យ​ខាង​មុខ​នេះ​។

Moura និង Bergwijn ត្រូវ​បាន​បញ្ចូល​ឈ្មោះ​ក្នុង​បញ្ជី​ជម្រើស​ដំបូង ក្នុង​ក្រុម​របស់​លោក Nuno Espirito Santo ក្នុង​ការ​ប្រកួត Europa Conference League វគ្គ​ចែក​ពូ​ល​ទល់​នឹង Rennes កាលពី​រាត្រី​ថ្ងៃ​ព្រហស្បតិ៍ ដែល​បញ្ចប់​ក្នុង​លទ្ធផល​ស្មើគ្នា ២-២​។

ប៉ុន្ដែ​រឿង​ដែល​កាន់តែ​គួរ​ឱ្យ​បារម្ភ​សម្រាប់ Spurs នោះ​គឺ Bergwijn ត្រូវ​បាន​បង្ខំចិត្ត​ប្ដូរ​ចេញ ក្រោយ​លេង​បាន​៤៥​នាទី បន្ទាប់​ពី​មាន​បញ្ហា​របួស​កជើង ខណៈ Moura ក៏​រង​របួស​ផង​ដែរ នៅ​ក្នុង​តង់​ទី​២​។

អ្នកចាត់ការ Nuno មិន​ប្រាកដ​ថា Moura និង Bergwijn អាច​ចូលរួម​ការ​ប្រកួត​បាន នៅ​ចុង​ស​ប្ដា​ហ៍​នេះ​យ៉ាងណា​នៅឡើយ​ទេ ខណៈ​ដែល Son ក៏​មិន​ទាន់​អាច​ជួយ​ក្រុម​បាន​ផង​ដែរ​៕