បុរសមា្នក់លេបច្រាសដុសធ្មេញរយៈពេល ២០ឆ្នាំ

0

អតីតអ្នកទោសម្នាក់ដែលបានព្យាយាមសម្លាប់ខ្លួនកាលពី ២0ឆ្នាំមុន ដោយលេបច្រាស់ដុសធ្មេញ ទីបំផុតបានដកវាចេញពីពោះវៀនតូចរបស់គាត់។ ច្រាសដុសធ្មេញស្ទើរតែមើលមិនស្គាល់ ដោយដងច្រាស់ប្រែជាពណ៌ខ្មៅ រីឯសរសៃច្រាសវិញ ត្រូវបានខូចទ្រង់ទ្រាយទាំងស្រុង។ កូនដើមរបស់គាត់ដែលមានត្រកូលលី បាននាំរូបគាត់ទៅជួបគ្រូពេទ្យ បន្ទាប់ពីរូបលោកមានការឈឺចាប់នៅក្នុងពោះ ហើយគាត់ត្រូវបានគេបញ្ជូនឱ្យទៅថត (CT Scan) នៅទីក្រុងសិនជិនប្រទេសចិន។

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីគ្រូពេទ្យបានរកឃើញវត្ថុដែលជាប់នៅក្នុងបំពង់ទឹកប្រមាត់របស់គាត់ ហើយពួកគេមានចម្ងល់ជាខ្លាំង តើវាទៅដល់ទីនោះដោយរបៀបណា។
គ្រូពេទ្របានប្រើឧបករណ៍អង់ដូស្កុប ដើម្បីយកច្រាស់ដុសធ្មេញនោះចេញមកក្រៅ។
លោកលីអាយុ ៥១ឆ្នាំ បានរៀបរាប់ថាគាត់បានលេបច្រាសដុសធ្មេញ នៅក្នុងបន្ទប់ពន្ធនាគារកាលពីពីរទសវត្សរ៍មុន នៅក្នុងការប៉ុនប៉ងធ្វើអត្តឃាត។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលបំផុតនោះគឺ ច្រាសដុសធ្មេញមិនបានធ្វើឲ្យគាត់ស្លាប់នោះទេ ហើយលោកលីបានអនុវត្តទោសដែលនៅសល់៕