CR7 ៖ ហ្ស៊ីដាន់ធ្វើឲ្យខ្ញុំមានអារម្មណ៍ពិសេស

0

Cristiano Ronaldo បានសម្តែងការកោតសរសើរចំពោះស្ទីលគ្រប់គ្រងរបស់លោក Zinedine Zidane អំឡុងពេលគាត់លេងនៅ Real Madrid ។
កីឡាករ CR7 រកគ្រាប់បាល់បាន ១១២គ្រាប់ និងបានបញ្ចូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទី​បាន ២៨លើក ក្នុងចំណោម​ ១១៤ប្រកួត អំឡុងពេល ដែលហ្ស៊ីដាន់គ្រប់គ្រង​នៅចន្លោះខែមករា ឆ្នាំ២០១៦ និងបញ្ចប់នៅឆ្នាំ ២០១៧-១៨ ​។

ខ្សែប្រយុទ្ធរបស់ Juventus បានធ្វើការកោតសរសើរចំពោះ បុរសសញ្ជាតិបារាំង អាយុ ៤៧ឆ្នាំរូបនេះ ។​
គាត់បានប្រាប់ DAZN ថា ទំនុកចិត្តរបស់កីឡាករគ្រប់រូប មិនត្រឹមតែមកពីខ្លួនឯងនោះទេ គឺនៅជុំវិញខ្លួន គឺបានមកពីគ្រូបង្វឹកផងដែរ ។
អ្នកត្រូវមានអារម្មណ៍ថាអ្នកគឺជាផ្នែកសំខាន់នៃក្រុមហើយ Zidane បានធ្វើឱ្យខ្ញុំមានអារម្មណ៍ពិសេស។

កីឡាករ CR7 បានបន្ថែមថា គាត់បានជួយខ្ញុំច្រើនណាស់ ខ្ញុំមានការគោរពចំពោះគាត់ ហើយពេលធ្វើការ​ជាមួយគាត់ កាន់តែកោតសរសើរគាត់ខ្លាំងមែនទែន។
Zidane កំពុងរងសម្ពោធទៅហើយ បន្ទាប់ពីខកចិត្តមួយ នៅរដូវកាលមុន នឹងការខកចិត្តមុនបើករដូវកាល ដោយចាញ់ អាតេម៉ាឌ្រីដ 3-7 ក្រោយពីបែកបាក់ទនាក់ទំនងជាមួយ Garath Bale ៕